កំពូលកីឡាការិនី ស្រួង​ ភាវី និងគោលដៅសកម្មភាពមនុស្សធម៌នៅកម្ពុជា

  • Saturday, February 18th, 2023.

កាលពីថ្ងៃអង្គារ៍ ទី២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ថ្មីៗប៉ុន្មានថ្ងៃមុននេះ កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម កម្ពុជាដ៏ល្បីល្បាញ ស្រួង ភាវី បានធ្វើឱ្យផ្អើលពិភពកីឡាស្នុកឃ័រប៊ីយ៉ាការ៉ុមសាជាថ្មីម្ដងទៀត ជាពិសេស​ក្នុងប្រទេស​កូរ៉េខាង​ត្បូងតែម្ដង បន្ទាប់ពីអ្នកនាងដណ្ដើមបានចំណាត់ថ្នាក់លេខ១ ​ឈ្នះអស់កីឡាករជើងខ្លាំងដទៃទៀត​ក្នុង​កម្មវិធីប្រកួតតាំង​ពីវគ្គ​ជម្រុះ​រហូត​ដល់វគ្គ​បញ្ចប់។ អ្នកនាង​មិនត្រឹមតែជាបុគ្គលដែលប្រកបដោយសមត្ថភាពទេពកោសល្យផ្នែក​កីឡាប្រភេទ​នេះទេ ថែមទាំងចូលចិត្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ប្រកប​ដោយ​ឆន្ទៈខ្ពស់ និងពោរពេញដោយសេចក្ដីស្នេហាជាតិ​ទៀតផង។ ដោយសង្កេតឃើញថា កំពូលកីឡាការិនីរូបនេះតែងចូលចិត្តធ្វើ​សកម្មភាពមនុស្សធម៌ ទាំងដោយប្រយោល និងចុះផ្ទាល់​ជាញឹកញាប់នៅប្រទេសកម្ពុជា ទើបបាន​ជា “គេហំព័រយើងជួយកម្ពុជា” បានសម្រេច​ធ្វើ​បទសម្ភាសន៍ខ្លី​មួយជាមួយអ្នកនាង ដើម្បីដឹងច្បាស់​បន្ថែមទៀត​ពីទឹកចិត្ត​ផ្នែក​មនុស្ស​ធម៌ ជាពិសេស​គោលដៅសកម្មភាព​មនុស្ស​ធម៌​របស់​អ្នកនាង​នៅកម្ពុជានាថ្ងៃ​អនាគត ថា​នឹង​មានគោលជំហរបែបណាខ្លះ។ ដូច្នេះ ដើម្បីបាន​ដឹងច្បាស់ ​សូម​បតាមដានបទសម្ភាសន៍ជា​មួយ​យើង​ខ្ញុំដូចទៅ ៖ “គេហទំព័រយើងជួយកម្ពុជា” ៖ តើអ្វី​ជាគម្រោង​ធំៗផ្នែក​មនុស្ស​ធម៌​របស់​អ្នក​នាង​ដែល​ចង់​ធ្វើ​ឡើង​នៅកម្ពុជា? អ្នកនាង ស្រួង ភាវី ៖ “គម្រោងធំៗ​ផ្នែក​មនុស្ស​ធម៌​ដែល​នាង​ខ្ញុំ​នឹង​ធ្វើ​ឡើងមានដូច​ជា គម្រោង​លើ​វិស័យសុខាភិបាល កីឡា និង អប់រំសីលធម៌វិជ្ជាជីវ។ល។” “គេហទំព័រយើងជួយកម្ពុជា”  ៖ តើ​ការងារ​មនុស្ស​ធម៌​របស់អ្នក​នាងភាគ​ច្រើនធ្វើ​​ឡើងចំពោះ​ពលរដ្ឋ​បែបណា​ខ្លះ? អ្នកនាង ស្រួង ភាវី ៖ “ការងារ​មនុស្ស​ធម៌​របស់​នាង​ខ្ញុំភាគច្រើន ធ្វើ​ឡើង​ចំពោះក្មេងៗជាការ​ចាំបាច់ និងប្រជាពលរដ្ឋ​ទូទៅដែលមានជីវភាព​ខ្វះខាត ដោយសារតែ​គាត់​គ្មាន​ឱកាស…” “គេហទំព័រយើងជួយកម្ពុជា” ៖ […]